ការគ្រប់គ្រងប្រតិបត្តិ
លោកស្រី ង៉ូវ វួចងីម
អគ្គនាយិកា
លោកស្រី ង៉ូវ វួចងីម ត្រូវបានតែងតែងជាអគ្គនាយិកានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក(គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)នៅក្នុងខែកក្កដា ឆ្នាំ២០១៧។ គាត់គ្រប់គ្រងនិងត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃឱ្យមានភាពរឹងមាំ។ ចំពោះបទពិសោធន៍កន្លងមក លោកស្រីអគ្គនាយិកាមិនត្រឹមតែធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុប៉ុន្តែលោកស្រីមានបទពិសោធន៍ជាច្រើននៅក្នុង វិស័យឯកជន។ រីឯជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកស្រី លោកស្រីទទួលបានបរិញ្ញាបត្រគ្រប់គ្រងនៅសកលវិទ្យាល័យគ្រប់ គ្រងនៅក្នុង២០០៦។ បន្ថែមពីនេះទៅទៀត លោកស្រីបានទទួលអនុបណ្ឌិតរដ្ឋបាលសាធារណៈពីសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១២។
គណៈគ្រប់គ្រង
លោកស្រី អ៊ីម ចិន្តា
នាយកដ្ឋានឥណទាន
លោកស្រី អ៊ីម ចិន្តាកំពុងបម្រើការជានាយិកាឥណទាននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក។ បទពិសោធន៍កន្លងមក លោកស្រីធ្លាប់បម្រើការជាប្រធានបេឡា និងប្រធានផ្នែកប្រតិបត្តិការស្តីទីនៅធនាគារពាណិជ្ជទី១ចាប់តាំងពីឆ្នាំ២០០៩។ បន្ទាប់មកលោកស្រីបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក ជាប្រធានប្រតិបត្តិការនៅក្នុងឆ្នាំ២០១៧។ យោងទៅតាមតម្រូវការរបស់គ្រឹះស្ថាន លោកស្រីត្រូវបានផ្លាសទៅជានាយិកាឥណទាននៅក្នុងឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ ចំពោះជីវប្រវត្តិផ្ទាល់ខ្លួនរបស់លោកស្រីទទួលបានបរិញ្ញាបត្រធនាគារនិងហិរញ្ញវត្ថុនិងអក្សរអង់គ្លេស។ លើសពីនេះទៅទៀត លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនរួមមាន ភាពជាអ្នកដឹកនាំ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនិងសវនកម្ម មូលដ្ឋានគ្រឹះនៃការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងមុខងារប្រតិបត្តិតាម ។ល។
លោក មួង ពិសុត
ប្រធានមន្ត្រីប្រតិបត្តិតាម
លោក មួង ពិសុត បានធ្វើការជាប្រធានមន្ត្រីប្រតិបត្តិតាម។ លោកបានចូលបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុតាំងពីឆ្នាំ ២០១២។ លោកមានបទពិសោធន៍ការងារដំបូងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាយម៍ អិមអេហ្វ អិលធីឌីរយៈពេល៨ឆ្នាំ។ លោកបានចាប់ផ្តើមការងារដំបូងរបស់ខ្លួនជាមន្រ្តីឥណទានក្នុងឆ្នាំ២០១២។ បន្ទាប់ពីបីឆ្នាំក្រោយមក លោកត្រូវបានតែងតាំងជាប្រធានមន្រ្តីឥណទាន។ ក្នុងរយៈពេល២ឆ្នាំ លោកត្រូវបានតែងតាំងជាប្រធានសាខា។ បន្ទាប់មក លោកត្រូវបានតែងតាំងជាប្រធានសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០១៧។ បច្ចុប្បន្នលោកបានធ្វើការជាប្រធានមន្ត្រីប្រតិបត្តិតាមនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក ចាប់តាំងពីឆ្នាំ២០២០។ យោងតាមប្រវត្តិសិក្សា លោកទទួលបានបរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុនៅឆ្នាំ២០០៨។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា ប្រតិបត្តិតាម មូលដ្ឋានគ្រឹះនៃការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម ការទប់ស្កាត់ការកេងបន្លំនិងសវនកម្មផ្ទៃ និងរដ្ឋបាលសាធារណៈ។ល។
លោក ផូ ស៊ីសុវត្តិ
ប្រធានសវនកម្មផ្ទៃក្នុង
លោក ផូស៊ីសុវត្តិ ត្រូវបានតែងតាំងជា ប្រធានសវនកម្មផ្ទៃក្នុង នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក នៅក្នុងខែសីហា ឆ្នាំ២០២៣។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថាន ភីជី លោក
មានបទពិសោធន៍ការងាររយៈពេល ១០ឆ្នាំ ក្នុងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោកបានចាប់ផ្តើមការងាររបស់លោកនៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី
រយៈពេល ៧ឆ្នាំ(២០១៣ ដល់២០២០)ចាប់ផ្តើមពីតំណែងដំបូង ផ្នែករដ្ឋបាល រយៈពេល១ឆ្នាំ តំណែងជំនួយការប្រធាននាយកដ្ឋានប្រតិបត្តិការ រយៈពេល២ឆ្នាំ និង តំណែងចុងក្រោយ ជាសវនករផ្ទៃក្នុងហិរញ្ញវត្ថុជាន់ខ្ពស់ រយៈពេល ៤ឆ្នាំ។ បន្ទាប់មកលោកបានចូលការងារនៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វានែន ភីអិលស៊ី រយៈពេល ២ឆ្នាំ(២០២០ ដល់២០២២)ក្នុងតួនាទីជា សវនករផ្ទៃក្នុងប្រតិបត្តិការជាន់ខ្ពស់។ និងតួនាទីចុងក្រោយជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង នៅក្រុមហ៊ុន មេគង្គ ម៉ាយក្រូអ៊ិនសួរេន ភិអិលស៊ី រយៈពេល ១ឆ្នាំ(២០២២ ដល់២០២៣)។
លោកបានបញ្ជប់ការសិក្សាបរិញ្ញាបត្រគណនេយ្យ និងពន្ធដា ក្នុងឆ្នាំ២០១២។ លើសពីនេះទៅទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនរួមមានដូចជា ភាពជាអ្នកដឹកនាំ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្ម Audit sampling, Accounting practice, Auditing course ។ល។
លោកស្រី សំ លក្ខិណា
ប្រធានផ្នែកគណនេយ្យនិងប្រតិបត្តិការ
លោកស្រី សំ លក្ខិណា ជាប្រធានផ្នែកគណនេយ្យនិងប្រតិបត្តិការនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក ។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានភីជី លោកស្រីបានបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេដ ហ្វាយនែន ម.ក ជាមន្ត្រីជាន់ខ្ពស់ផ្នែកគណនេយ្យរយៈពេល៣ឆ្នាំ។ បន្ទាប់មក លោកស្រីបានផ្លាស់ប្តូរមកបម្រើការងារនៅក្នុងគ្រឹះស្ថានភីជី ជាប្រធានផ្នែកគណនេយ្យ និងប្រតិបត្តិការក្នុងឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ ទាក់ទងនឹងប្រវត្តិការសិក្សារបស់លោកស្រី លោកស្រីទទួលបានបរិញ្ញាបត្រគណនេយ្យនៅវិទ្យាស្ថានវ៉ាន់ដា។ លោកស្រីក៏បានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើនរួមមាន គណនេយ្យ ការគ្រប់គ្រងវដ្តនៃគណនេយ្យ ព្រមទាំងការគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុផងដែរ។
លោក រស់ ជានិច្ច
ប្រធានផ្នែកព័ត៌មានវិទ្យា
លោក រស់ ជានិច្ច បានបម្រើការងារជាប្រធានផ្នែកព័ត៌មានវិទ្យានៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក ។ មុនពេលចាប់ផ្តើមបម្រើការងារជាមួយគ្រឹះស្ថានភីជី លោកធ្លាប់បានបម្រើការងារជាមន្ត្រីព័ត៌មានវិទ្យានៅ HONGYANG Group ក្នុងឆ្នាំ២០១២។ បន្ទាប់មកលោកបានផ្លាស់ប្តូរទៅបម្រើការងារនៅ TURBOTECH ជាមន្រ្តី NOC ក្នុងឆ្នាំ២០១៨។ បន្ទាប់ពីបានរយៈពេលពីរឆ្នាំ លោកក៏បានចូលបម្រើការងារនៅគ្រឹះស្ថានភីជី ជាមន្រ្តីផ្នែកព័ត៌មានវិទ្យា ។ នៅឆ្នាំ២០២០ លោកត្រូវបានតម្លើងតួនាទីជាប្រធានផ្នែកព័ត៌មានវិទ្យារហូតមកដល់បច្ចុប្បន្ន។ ចំពោះប្រវត្តិនៃការសិក្សាអប់រំរបស់លោក លោកទទួលបានបរិញ្ញាបត្រផ្នែកព័ត៌មាន និងសេដ្ឋកិច្ចតាំងពីឆ្នាំ២០០៦។ ម្យ៉ាងទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា VMware, Vcenter, MikroTik និង Ubiquiti Unifi។
កញ្ញា ង៉ែត ស្រីនីម
តំណាងធនធានមនុស្ស និងរដ្ឋបាល
កញ្ញា ង៉ែត ស្រីនីម ត្រូវបានតែងតាំងជាតំណាងនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ក្នុងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភីជី ឌីវេឡុបម៉ិន ម.ក នៅក្នុងខែមីនា ឆ្នាំ២០២២។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានភីជី កញ្ញាបានបម្រើការងារក្នុងវិស័យនាំចេញតាំងពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៨ ។ កញ្ញាធ្លាប់បានបម្រើការងារជាប្រធានផ្នែកវេចខ្ចប់និងជំនួយការគណនេយ្យនៅក្នុងក្រុមហ៊ុននាំចេញមួយ។ បន្ទាប់មកកញ្ញាបានផ្លាស់ទៅក្រុមហ៊ុនសាងសង់ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដែលបម្រើការជំនួយការធនធានមនុស្ស និងរដ្ឋបាល។ ចំពោះការសិក្សារបស់កញ្ញា កញ្ញាបានទទួលបរិញ្ញាបត្រគ្រប់គ្រង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី។